បណ្ឌិត ព្រហ្ម វិចិត្រអក្ខរា អញ្ជើញធ្វើបទឧទ្ទេសនាមផ្សព្វផ្សាយស្តីពី "តួនាទី និងភារកិច្ចនៃគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា" នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (2)

នាព្រឹកថ្ងៃចន្ទ ១២កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បណ្ឌិត ព្រហ្ម វិចិត្រអក្ខរា អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា បានអញ្ជើញធ្វើបទឧទ្ទេសនាមផ្សព្វផ្សាយស្តីពីសមាគមច្បាប់អាស៊ាន និងគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា ជូនសិស្ស និស្សិតជាសិក្ខាកាម សរុបចំនួនប្រមាណ ១៣០ រូប។