លោកមេធាវី ហ៊ឹប ណារិទ្ធិ តំណាង ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា អញ្ជើញធ្វើបទឧទ្ទេសនាមផ្សព្វផ្សាយស្តីពី "តួនាទី និងភារកិច្ចនៃគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា" នៅសាលប្រជុំនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

នារសៀលថ្ងៃសុក្រ ៥ កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលប្រជុំនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោកមេធាវី ហ៊ឹប ណារិទ្ធិ តំណាង ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា បានអញ្ជើញធ្វើបទឧទ្ទេសនាមផ្សព្វផ្សាយស្តីពី ''សមាគមច្បាប់អាស៊ាន និងគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា'' ជូនសមណនិស្សិត និងនិស្សិតជាសិក្ខាកាម សរុបចំនួនប្រមាណ ១៦១ រូប (សមណនិស្សិត ៨ អង្គ) ។