សំណុំរឿងសវនាការប្រតិដ្ឋអាស៊ានឆ្នាំ ២០២៣ ពាក់ព័ន្ធនឹងវិវាទរវាងរដ្ឋប្រតិដ្ឋមួយ (“the Republic of Rakis”) និងវិនិយោគិនបរទេសប្រតិដ្ឋ (Chirpey Inc) ពាក់ព័ន្ធនឹងការវិនិយោគរូបិយប័ណ្ណគ្រីបតូ និង NFTs ដែលសំណុំរឿងនេះត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលអន្តរជាតិសម្រាប់ការដោះស្រាយវិវាទវិនិយោគ (ICSID).
ក្រុមសវនាការប្រតិដ្ឋរបស់ព្រះរាជាណាចក្រកម្ពុជាមាននិស្សិតឆ្នើមចំនួន ៣ រូប៖ លោក សៃយ៉ាន់ ដេវីត, លោក យ៉េន សុវណ្ណច័ន្ទមុន្នី, និងកញ្ញា តុលា សុភទ្រា។ នៅក្នុងវគ្គជម្រុះនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ និស្សិតទាំង ៣ រូបនឹងប្រកួតជាមួយនឹងក្រុមសវនាការប្រតិដ្ឋរបស់ប្រទេសហ្វីលីពីន និងប្រទេសសិង្ហបុរី នាពេលព្រឹក បន្ទាប់ មកទៀត ប្រកួតជាមួយនឹងក្រុមសវនាការប្រតិដ្ឋរបស់ប្រទេសវៀតណាម និងក្រុមសវនាការប្រតិដ្ឋរបស់ ប្រទេសម៉ាឡេស៊ីនាពេលរសៀល។
នៅថ្ងៃបន្ទាប់ ក្រុមប្រកួតដែលទទួលបានពិន្ទុខ្ពស់ជាងគេនឹងបន្តទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនាពេលព្រឹក រួចបន្តទៅវគ្គផ្ដាច់ព្រ័ត្រនាពេលរសៀល។



