ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា និងជាប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមថ្លែងសន្ទរកថាក្នុងមហាសន្និបាតលើកទី១៤ នៃសមាគមច្បាប់អាស៊ាន

កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា និងជាប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមថ្លែងសន្ទរកថាក្នុងមហាសន្និបាតលើកទី១៤ នៃសមាគមច្បាប់អាស៊ាន។

មហាសន្និបាតនេះប្រារព្ធឡើងក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីគឺ ឯកឧត្តម ANWAR IBRAHIM និងមានសមាសភាពចូលរួមពីសមាជិកនៃគណៈកម្មាធិការជាតិនីមួយៗនៃសមាគមច្បាប់អាស៊ានដែលជាប្រធានតុលាការកំពូល ចៅក្រម ព្រះរាជអាជ្ញា មេធាវី សាស្រា្តចារ្យច្បាប់ និងអ្នកប្រកបវិជ្ជាជីវៈច្បាប់ផ្សេងទៀតផងដែរ។

នៅក្នុងសន្ទរកថានេះ ឯកឧត្តម លី ច័ន្ទតុលា បានលើកឡើងអំពីការចូលរួមចំណែកយ៉ាងសកម្មរបស់គណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា ក្នុងសកម្មភាពកន្លងមករបស់សមាគមជាពិសេសការចូលរួមធ្វើជាវាគ្មិន និងអ្នកសម្របសម្រួលក្នុងសន្និសីទច្បាប់អាស៊ានឆ្នាំ២០២៣ ពីសមាជិករបស់គណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា និងឯកឧត្តមផ្ទាល់ ព្រមទាំងការបញ្ជូនក្រុមនិស្សិតដើម្បីតំណាងកម្ពុជាក្នុងការប្រកួតប្រជែងសវនាការប្រតិដ្ឋឆ្នាំ២០២៣ផងដែរ។