គណៈប្រតិភូកម្ពុជា បានចូលរួមកិច្ចប្រជុំសម្ភោធដាក់ដំណើរការនៃកម្មវិធីសិក្ខាសាលាជាស៊េរីរបស់សមាគមច្បាប់អាស៊ាន និងការប្រកាសចាប់ផ្តើមជាផ្លូវការនូវក្រុមការងារជំនាញស្ត្រីក្នុងវិស័យច្បាប់ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី

 

នាថ្ងៃព្រហស្បតិ៍ ៣កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ តាមការចាត់តាំងរបស់លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា និងជាប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា លោកមេធាវី   អ៉ីវ ប៉ូលី ប្រធានក្រុមការងារអប់រំច្បាប់ និងកញ្ញាមេធាវី ឈុំ មុនីសុជាតា សមាជិកក្រុមការងារអប់រំច្បាប់ នៃគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំសម្ភោធ ដាក់ដំណើរការនៃកម្មវិធីសិក្ខាសាលាជាស៊េរីរបស់សមាគមច្បាប់អាស៊ាន នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

នៅក្នុងកិច្ចប្រជុំនេះផងដែរក៏មានការរៀបចំសិក្ខាសាលាលើកដំបូងស្តីពី «យុត្តិធម៌យេនឌ័រ និងភាពចម្រុះនៃប្រព័ន្ធច្បាប់អាស៊ាន» និងពិធីជប់លៀងដើម្បីប្រកាសចាប់ផ្តើមជាផ្លូវការនូវ ក្រុមការងារជំនាញស្រ្តីក្នុងវិស័យច្បាប់។
 
គួរបញ្ជាក់ផងដែរថា ការចូលរួមរបស់កម្ពុជាក្នុងកម្មវិធីនេះគឺស្របតាមការអញ្ជើញរបស់ប្រធានសមាគមច្បាប់អាស៊ាន លោកជំទាវ ទុន តែងគូ ម៉ៃមុន ប៊ីនទី ទួន ម៉ាត់ ក្នុងដំណើរទស្សនកិច្ចការងារមកប្រទេសកម្ពុជា កាលពីខែមេសា ឆ្នាំ២០២៥ កន្លងទៅ៕