ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិត ព្រហ្ម វិចិត្រអក្ខរា អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា តំណាងឯកឧត្តម សាំង វណ្ណៈ ប្រធានគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា បានចូលរួមកិច្ចប្រជុំឧត្ដមមន្ត្រីច្បាប់អាស៊ានលើកទី២៤ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ក្នុងរបៀបវារៈកិច្ចសហការរវាងអគ្គលេខាធិការដ្ឋានអាស៊ាន ជាមួយនឹងសមាគមច្បាប់អាស៊ាន។




