ឯកឧត្តមបណ្ឌិត ព្រហ្ម វិចិត្រអក្ខរា អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិ​នៃសមាគម​ច្បាប់​អាស៊ានកម្ពុជា បានអញ្ជើញធ្វើបទឧទ្ទេសនាមផ្សព្វផ្សាយស្តីពី "តួនាទី និងភារកិច្ច​នៃ​គណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា" 

នាថ្ងៃអង្គារ ១២កើត  ខែមិគសិរ ឆ្នាំម្សាញ់  សប្តស័ក  ព.ស  ២៥៦៩  ត្រូវនឹង​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ២០២៥  ឯកឧត្តមបណ្ឌិត ព្រហ្ម វិចិត្រអក្ខរា អនុប្រធាន​អចិន្ត្រៃយ៍​គណៈ​កម្មាធិការជាតិនៃសមាគម​ច្បាប់អាស៊ានកម្ពុជា  បានអញ្ជើញធ្វើបទឧទ្ទេសនាម​ផ្សព្វ​ផ្សាយ​ស្តីពី "តួនាទី និងភារកិច្ចនៃគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា"  ជូន​សាស្ត្រាចារ្យ និងនិសិ្សតនៃសាកលវិទ្យាជាតិគ្រប់គ្រង  សរុបចំនួន ២៣៥ នាក់។