រាជធានីភ្នំពេញ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣៖ ឯកឧត្តម លី ច័ន្ទតុលា បានដឹកនាំគណៈប្រតិភូ ដើម្បីចូលរួមកិច្ចប្រជុំមហាសន្និបាតលើកទី១៤ សន្និសីទច្បាប់អាស៊ានឆ្នាំ២០២៣ និង កិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៤៤ ដែលនឹងប្រព្រឹត្តទៅនាទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេសុី ។
កិច្ចប្រជុំមហាសន្និបាតលើកទី១៤ សន្និសីទច្បាប់អាស៊ានឆ្នាំ២០២៣ និង កិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៤៤នេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ ក្រោមប្រធានបទ “ASEAN TAPESTRY - OUR PRIDE” ដែលប្រកាន់យកនូវភាពសម្បូរបែប នៃទិដ្ឋភាពប្រវត្តិសាស្ត្រ វប្បធម៌ និងច្បាប់រវាងប្រទេសសមាជិកនៃសមាគមអាស៊ាន ។