រាជធានីភ្នំពេញ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣៖ កាលពីល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ លោកមេធាវី មាស បូរ៉ា និងលោកមេធាវី ហ៊ឹប ណារិទ្ធិ សមាជិកនៃគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា
និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា និងជាប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានជូនដំណើរនិងសម្របសម្រួលការត្រឡប់ទៅកាន់ប្រទេសកំណើតវិញ របស់គណៈប្រតិភូដឹកនាំដោយ ឯកឧត្តម Sundaresh Menon ប្រធានតុលាការកំពូលប្រទេសសិង្ហបុរី និងជាប្រធាននៃសមាគមច្បាប់អាស៊ាន ក្រោយបំពេញទស្សនកិច្ចការងារដ៏ជោគជ័យមកកាន់កម្ពុជាអស់រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ ២៦ ខែកក្កដា ឆ្នាំ២០២៣។ ភាគីទាំងពីរបានជម្រាបលាគ្នាពោរពេញដោយភាពជិតស្និត និងសម្លឹងឆ្ពោះទៅដល់ការជួបគ្នាម្តងទៀតក្នុងមហាសន្និបាតលើកទី១៤ និងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៤៤ នៅប្រទេសម៉ាឡេស៊ី នាខែតុលា ឆ្នាំ២០២៣ ខាងមុននេះ។