ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា បានចាត់តាំងលោកមេធាវី គង់ ផល្លៈ ប្រធានក្រុមការងារដោះស្រាយជម្លោះក្រៅប្រព័ន្ធតុលាការ និងជាសមាជិកនៃគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា ដើម្បីអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់សាធារណៈទៅលើវិធានស្តីពីសន្ធានកម្មនិងក្រមសីលធម៌របស់សន្ធានករ
នាថ្ងៃពុធ ៣កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជាបានចាត់តាំងលោកមេធាវី គង់ ផល្លៈ ប្រធានក្រុមការងារដោះស្រាយជម្លោះក្រៅប្រព័ន្ធតុលាការ និងជាសមាជិកនៃគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា ដើម្បីអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់សាធារណៈទៅលើវិធានស្តីពីសន្ធានកម្ម និងក្រមសីលធម៌របស់សន្ធានករដែលសហការរៀបចំឡើងដោយមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (NCAC) និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC)។