នាព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ នៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ខេត្តសៀមរាប បណ្ឌិត ព្រហ្ម វិចិត្រអក្ខរា អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា បានអញ្ជើញធ្វើបទឧទ្ទេសនាមផ្សព្វផ្សាយស្តីពីសមាគមច្បាប់អាស៊ាន និងគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា ជូន សមណនិស្សិត
និងនិស្សិតជាសិក្ខាកាម សរុបចំនួនប្រមាណ ១៥០ រូប (សមណនិស្សិត ១៣ អង្គ) ដោយបានទទួលកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពី ព្រះភិក្ខុបណ្ឌិត តាត មហាទី នាយកសាកលវិទ្យាល័យឥន្ទ្រវិជ្ជាប្រចាំខេត្តសៀមរាប និង បណ្ឌិត សុខ សុផល តំណាងសាកលវិទ្យាធិការសាកលវិទ្យាល័យឥន្ទ្រវិជ្ជាប្រចាំខេត្តសៀមរាប។