នាថ្ងៃអង្គារ ១២កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ព្រហ្ម វិចិត្រអក្ខរា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា បានអញ្ជើញធ្វើបទឧទ្ទេសនាមផ្សព្វផ្សាយស្តីពី "តួនាទី និងភារកិច្ចនៃគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា" ជូនសាស្ត្រាចារ្យ និងនិសិ្សតនៃសាកលវិទ្យាជាតិគ្រប់គ្រង សរុបចំនួន ២៣៥ នាក់។
លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា (ALA) និងជាប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ជួបពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល អំពីដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធានតុលាការកំពូលនៃប្រទេសម៉ាឡេស៊ី និងជាប្រធានសមាគមច្បាប់អាស៊ាននៃប្រទេសម៉ាឡេស៊ី អញ្ជើញមកព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខ
នារសៀលថ្ងៃអង្គារ ៩កេីត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា បានអញ្ជើញធ្វើបទឧទ្ទេសនាមផ្សព្វផ្សាយស្តីពី "តួនាទី និងភារកិច្ចនៃគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា" ជូនថ្នាក់ដឹកនាំបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា សិស្សចៅក្រមផ្ទៃក្នុងជំនាន់២ សិស្សចៅក្រម ព្រះរាជអាជ្ញាជំនាន់ទី១១ និងសិស្សក្រឡាបញ្ជីវគ្គពិសេស ជំនាន់ទី៤ សរុបចំនួន ១៣៨នាក់។
ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិត ព្រហ្ម វិចិត្រអក្ខរា អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា តំណាងឯកឧត្តម សាំង វណ្ណៈ ប្រធានគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា បានចូលរួមកិច្ចប្រជុំឧត្ដមមន្ត្រីច្បាប់អាស៊ានលើកទី២៤ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ក្នុងរបៀបវារៈកិច្ចសហការរវាងអគ្គលេខាធិការដ្ឋានអាស៊ាន ជាមួយនឹងសមាគមច្បាប់អាស៊ាន។
ក្រុងសេប៊ូ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤៖ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈកម្មាធិការជាតិ នៃសមាគមច្បាប់អាស៊ានកម្ពុជា បានដឹកនាំគណៈប្រតិភូ ដើម្បីចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៤៥ របស់សមាគមច្បាប់អាស៊ានដែលបានប្រព្រឹត្តឡើងនៅព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន។ កិច្ចប្រជុំនេះមានការចូលរួមពីប្រធានសមាគមច្បាប់អាស៊ាន ប្រធានគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ាន អគ្គលេខាធិការរបស់សមាគមច្បាប់អាស៊ាន អគ្គលេខាធិការរងរបស់អាស៊ាន និងសមាជិកសមាជិកានៃសមាគមច្បាប់អាស៊ានប្រមាណ២០០នាក់។
នារសៀលថ្ងៃសុក្រ ៥ កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលប្រជុំនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោកមេធាវី ហ៊ឹប ណារិទ្ធិ តំណាង ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា បានអញ្ជើញធ្វើបទឧទ្ទេសនាមផ្សព្វផ្សាយស្តីពី ''សមាគមច្បាប់អាស៊ាន និងគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា'' ជូនសមណនិស្សិត និងនិស្សិតជាសិក្ខាកាម សរុបចំនួនប្រមាណ ១៦១ រូប (សមណនិស្សិត ៨ អង្គ) ។
នាថ្ងៃព្រហស្បតិ៍ ៣កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ តាមការចាត់តាំងរបស់លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា និងជាប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា លោកមេធាវី អ៉ីវ ប៉ូលី ប្រធានក្រុមការងារអប់រំច្បាប់ និងកញ្ញាមេធាវី ឈុំ មុនីសុជាតា សមាជិកក្រុមការងារអប់រំច្បាប់ នៃគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំសម្ភោធ ដាក់ដំណើរការនៃកម្មវិធីសិក្ខាសាលាជាស៊េរីរបស់សមាគមច្បាប់អាស៊ាន នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
សន្ទរកថារបស់ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល លើកទី៤៥របស់សមាគមច្បាប់អាស៊ាន កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។
កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា និងជាប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមថ្លែងសន្ទរកថាក្នុងមហាសន្និបាតលើកទី១៤ នៃសមាគមច្បាប់អាស៊ាន។
លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា និងជាប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីនិងដឹកនាំប្រតិភូកម្ពុជា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ ទុន តែងគូ ម៉ៃមុន ប៊ីនទី ទួន ម៉ាត់ (The Right Honourable Chief Justice Tun Tengku Maimun binti Tuan Mat) ប្រធាននៃសមាគមច្បាប់អាស៊ាន និងជាប្រធានតុលាការកំពូលនៃប្រទេសម៉ាឡេស៊ីព្រមទាំងគណៈប្រតិភូម៉ាឡេស៊ី











